⛱️IFA UNIPRENEUR 2026 ចាប់ផ្តើមទទួលពាក្យចូលរួមហើយ!

  • 30 July, 2026
News

«សុបិនធំ បញ្ចេញគំនិតឱ្យក្លាយជាអាជីវកម្ម»

Dream Big. Pitch Bold. Build the Future.

តើអ្នកមានគំនិតអាជីវកម្មថ្មីៗដែលចង់អភិវឌ្ឍឱ្យក្លាយជាការពិតដែរឬទេ?

IFA UNIPRENEUR 2026 គឺជាវេទិកាដ៏ល្អសម្រាប់និស្សិតក្នុងការបង្ហាញសមត្ថភាព បញ្ចេញភាពច្នៃប្រឌិត និងបម្លែងគំនិតទៅជាអាជីវកម្មដែលមានសក្តានុពល។

🎯 កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ស្មារតីសហគ្រិនភាព (Entrepreneurship) ជំរុញការច្នៃប្រឌិត (Innovation) និងបង្កើតឱកាសឱ្យនិស្សិតបានរៀន អនុវត្ត និងប្រកួតប្រជែងជាមួយក្រុមនិស្សិតដែលមានទេពកោសល្យពីគ្រប់ជំនាញ។

✨ អ្វីដែលអ្នកនឹងទទួលបាន

💡 បង្ហាញគំនិតអាជីវកម្ម (Business Pitch)
👨‍🏫 ទទួលបានការណែនាំពីអ្នកជំនាញ និងអ្នកប្រឹក្សាអាជីវកម្ម
🤝 ពង្រីកបណ្តាញជាមួយសហគ្រិន អ្នកវិនិយោគ និងដៃគូអាជីវកម្ម
🏆 ឱកាសឈ្នះរង្វាន់ និងទទួលបានវិញ្ញាបនបត្រ
🚀 អភិវឌ្ឍជំនាញភាពជាអ្នកដឹកនាំ ការងារជាក្រុម ការគិតបែបសហគ្រិន និងការបង្ហាញគម្រោងប្រកបដោយវិជ្ជាជីវៈ

🏆 Prizes & Awards🔥

🔹 Semi-Final Stage (វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ)

💰 រង្វាន់លើកទឹកចិត្ត 6,000,000 KHR ក្នុងមួយក្រុម

🔹 Final Stage (វគ្គផ្តាច់ព្រ័ត្រ)

🥇 ជ័យលាភីលេខ១៖ 3,600,000 KHR + Certificate
🥈 ជ័យលាភីលេខ២៖ 2,800,000 KHR + Certificate
🥉 ជ័យលាភីលេខ៣៖ 2,000,000 KHR + Certificate

🌟 កុំទុកឱ្យគំនិតដ៏អស្ចារ្យរបស់អ្នកនៅត្រឹមជាគំនិត!

ចូលរួម IFA UNIPRENEUR 2026 ដើម្បីបង្ហាញសមត្ថភាព បង្កើតដំណោះស្រាយថ្មីៗ និងចាប់ផ្តើមដំណើរសហគ្រិនភាពរបស់អ្នក។

📅 ផុតកំណត់ទទួលពាក្យ៖ ០១ សីហា ២០២៦

📍 រៀបចំដោយ៖ វិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ (IFA)

📝 ចុះឈ្មោះឥឡូវនេះ
https://forms.gle/XbJqf1xMQDLYTu156

🤝 ឧបត្ថម្ភដោយ៖ Khmer Enterprise (សហគ្រិនខ្មែរ)

📞 ព័ត៌មានបន្ថែម
015 996 108 | 012 238 241

📲 Telegram: t.me/ifainfo

#IFA #IFAUnipreneur2026 #Unipreneur #StudentEntrepreneur #BusinessPitch #Startup #Innovation #Entrepreneurship #StartupCambodia #PitchToWin #BuildTheFuture