ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MOU)

  • 19 November, 2026
News

🤝 ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MOU)

📅 នាថ្ងៃទី 18 ខែ វិច្ឆិកា ឆ្នាំ 2026 វិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ (IFA) បានចុះអនុស្សរណៈនៃការយោគយល់ (MOU) ជាមួយ KOTTRA Accounting Co., Ltd. ក្នុងគោលបំណង៖

🔹 ពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍជំនាញវិជ្ជាជីវៈ
🔹 ចែករំលែកចំណេះដឹង និងបទពិសោធន៍ការងារជាក់ស្តែង
🔹 ផ្តល់ឱកាសកម្មសិក្សា (Internship) និងការងារដល់និស្សិត IFA
🔹 រៀបចំវគ្គបណ្តុះបណ្តាល សិក្ខាសាលា និងកម្មវិធីអភិវឌ្ឍសមត្ថភាព
🔹 ផ្តល់តម្លៃសិក្សាពិសេសដល់បុគ្គលិក និងសហការីរបស់ក្រុមហ៊ុន

🎯 អត្ថប្រយោជន៍សម្រាប់និស្សិត IFA

✔️ ឱកាសកម្មសិក្សា និងការងារ
✔️ ការសិក្សាពីករណីជាក់ស្តែងក្នុងវិស័យអាជីវកម្ម
✔️ ការអភិវឌ្ឍជំនាញ Accounting, Finance, Tax និង Audit
✔️ ការត្រៀមខ្លួនសម្រាប់អាជីពក្នុងវិស័យ Business Consulting និង Financial Services
✔️ ការបង្កើនបណ្តាញទំនាក់ទំនងវិជ្ជាជីវៈជាមួយអ្នកជំនាញក្នុងក្រុមហ៊ុន

🤝 កិច្ចសហប្រតិបត្តិការនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ IFA ក្នុងការភ្ជាប់ការសិក្សាជាមួយការអនុវត្តជាក់ស្តែង ដើម្បីអភិវឌ្ឍធនធានមនុស្សដែលមានគុណភាព និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារឌីជីថលនាពេលអនាគត។